តាមរយៈការធ្លាក់ចុះនៃតម្រូវការយ៉ាងគំហុក ដោយសារតែជំងឺកូវីដ១៩ធ្វើឱ្យរោងច្រក ផលិតសម្លៀកបំពាក់ ការបូប ស្បែកជើង បានដាក់ពាក្យស្នើសុំព្យួរដែលគិតមកដល់ពេលនេះ គឺមានរោងចក្រជិត១៣០បណ្តាលឱ្យកម្មករ និយោជិត១០ម៉ឺននាក់ដែលរងផលប៉ះពាល់ពីការព្យួរនេះ ។នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ជាក់ឱ្យដឹងក្នុងសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាព នៃការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រ បន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ» នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០ ។

នេះបើតាម ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បញ្ជាក់ថា «តាមពិតទៅ រោងចក្រទាំងអស់នោះ ធាតុពិត ចង់បិទរោងចក្រទាំងស្រុងតែម្ដង ក៏ប៉ុន្តែ ដោយសារតែមានការសម្របសម្រួលពីរាជរដ្ឋាភិបាល និងលើកទឹកចិត្តឱ្យរោងចក្រទាំងអស់នោះ មកត្រឹមជាការព្យួរការងារវិញ។

ឯកឧត្តមបន្តទៀតថា ការព្យួរការងារនេះ គឺមានន័យថា កម្មករកម្មការិនីជិត ១០ម៉ឺននាក់ នៅតែមានការងារធ្វើជាធម្មតា គ្រាន់តែមិនមកធ្វើការងារក្នុងរយៈពេលព្យួរនេះ ហើយរដ្ឋាភិបាលក៏បានផ្ដល់នូវប្រាក់ខែ ៤០ដុល្លារ ក្នុងរយៈពេលព្យួរនេះផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ